អ្នកសេដ្ឋកិច្ចស្នើឱ្យរដ្ឋាភិបាលគ្រប់គ្រងរោងចក្រដែលផ្ទុះកូវីដឱ្យបានល្អ ព្រោះជាវិស័យចុងក្រោយដែលជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជា។ បន្ថែមលើនេះ អ្នកសេដ្ឋកិច្ចដដែល ស្នើឱ្យរដ្ឋាភិបាលកុំបិទរោងចក្រ ដូចដែលធ្លាប់បិទ អាជីវកម្មមួយចំនួនកាលពីពេលកន្លងមក។
ការលើកឡើងពីអ្នកជំនាញសេដ្ឋកិច្ចយ៉ាងដូចច្នេះ គឺក្រោយមានការផ្ទុះឡើងនូវការឆ្លងរាលដាលកូវីដ១៩ នៅក្នុងរោងចក្រឌីនហានស្ថិតនៅក្នុងខ័ណ្ឌស្ទឹងមានជ័យ ដែលរកឃើញកម្មករប្រមាណជាង ៥០នាក់មានវិជ្ជមានកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍ទី០៨ ខែមេសានេះ។ ប្រសិនបើកម្ពុជាមិនអាចទប់ស្កាត់ហានិភ័យឆ្លងចូលក្នុងរោងចក្របានទេ ឬក៏រោងចក្រអាចបិទរោងចក្រទាំងស្រុងនោះ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាប្រឈមនឹងការថមថយដូចនៅក្នុងឆ្នាំ២០២០ គឺធ្លាក់ចុះប្រមាណដក៤%។
សូមបញ្ជាក់ថា វិស័យឧស្សាហកម្មកាត់ដេរនិងសម្លៀកបំពាក់បានរួមចំណែក២០% ក្នុងចំណោមផលិតផលសរុប (GDP)របស់កម្ពុជា៕
ប្រភព៖ RFI
មតិយោបល់