ក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេនៅក្នុងពិភពលោក Samsung បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ខ្លួននឹងផ្ដល់ស្មាតហ្វូនចំនួន ៣.០០០គ្រឿង ដល់អង្គការសហប្រជាជាតិ(UN)ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Ebola។
ស្មាតហ្វូនចំនួន ៣.០០០គ្រឿង ដែលគិតជាទឹកប្រាក់មានចំនួនជាង ១លានដុល្លារអាមេរិកនេះ ត្រូវបានផ្ដល់ជួនតាមរយៈការិយាល័យសម្របសម្រួលរបស់អង្គការសហប្រជាជាតិ សម្រាប់ធ្វើជាបរិក្ខានៅក្នុងមន្ទីរពិសោធន៍ចំនួន ៦០កន្លែងក្នុងប្រទេស Guinea, Liberia និង Sierra Leone ដែលប្រទេសទាំងនេះកំពុងតែប្រឈរមុខនឹងជំនឺ Ebola យ៉ាងខ្លាំង៕
ព័ត៌មានជាតិ
មតិយោបល់