កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថានៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ មានករណីធ្វើអោយខូចខាតដោយចេតនាចំណុចភូមិ ព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះ (ត្រូវជាបងបង្កើត )ឈ្មោះ លី នរី ភេទ ស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររើស អេដចាយ រស់នៅភូមិ សង្កាត់កើតហេតុ ។
ជនសង្ស័យ(ត្រូវជាប្អូនបង្កើត)ឈ្មោះ លី អាតាំ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រើសអេដចាយរស់នៅភូមិ សង្កាត់កើតហេតុ ។
(ឃាត់ ខ្លួន ) ។
វត្ថុតាងចាប់យក ៖
–ដុំថ្ម២ដុំ ។
–កាំបិតចំនួនមួយ។
សម្ភារៈខូចខាត៖
–ធ្លុះដំបូលផ្ទះ ។
–បែកបាក់ចានឆ្នាំង និង កង្ហារ ។
កន្លងមកជនសង្ស័យធ្លាប់តែងតែផឹកស្រាស្រវឹង និង ជក់ គ្រឿងញៀន រករឿង វាយ បំផ្លិចបំផ្លាញ សំភារៈ ក្នុង ផ្ទះ មកជា ច្រើន លេីកច្រេីនសារលុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង និង បានប្រើប្រាស់គ្រឿង ញៀន មិនដឹងមកពីកន្លែងណាទេ នៅពេលចូលមកដល់ក្នុងផ្ទះស្រែកជេបងប្អូននិងរករឿងឪពុកម្តាយ ហើយបានយកដុំថ្ម និង កាំបិត យកមកគប់ដំបូលផ្ទះនិង កាប់ចានឆ្នាំង និង កង្ហារបណ្តាលអោយធ្លុះធ្លាយបែកបាក់អស់តែម្តងក្រោយមកក៏ត្រូវបងស្រី មករាយការណ៍ប្តឹងសមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ព្រែកហូរ ចុះទៅដល់ កន្លែង កេីតហេតុ រួចក៏ ធ្វើ ការឃាត់ខ្លួន ជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តអនុវត្តតាមនិតិវិធី៕
មតិយោបល់