ព័ត៌មានជាតិ

អូស្រ្តាលី នឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ី

(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយថាប្រទេសរបស់លោកនឹងធ្វើការជាមួយបណ្ដា ប្រទេសជាសមាជិក NATO ដើម្បីផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន។

ក្រៅពីអូស្ត្រាលី, បណ្ដាប្រទេសជាច្រើនទៀតដូចជាអាល្លឺម៉ង់ បារាំង និងសហរដ្ឋអាមេរិក ក៏កំពុងផ្ដល់ជំនួយយោធា រួមទាំងអាវុធ ដល់អ៊ុយក្រែនផងដែរ ដែលកំពុងទប់ទល់តែម្នាក់ឯងនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី។

«យើងបានផ្ដល់រួចហើយឱ្យអ៊ុយក្រែននូវការគាំទ្រដ៏សំខាន់ នោះគឺជំនួយបរិក្ខាពេទ្យ និងបរិក្ខាយោធាមិនមែនជាអាវុធប្រយុទ្ធ។ ប៉ុន្តែ ខ្ញុំទើបតែបានជជែកជាមួយរដ្ឋមន្ត្រីការពារជាតិ ហើយយើងនឹងផ្ដល់ ការគាំទ្រដែលយើងអាចធ្វើបាន ក្នុងការផ្គត់ផ្គង់អាវុធប្រយុទ្ធឱ្យអ៊ុយក្រែន តាមរយៈប្រទេសជាដៃគូ NATO ជាពិសេសគឺសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស»។ នេះជាការបញ្ជាក់របស់លោក ម៉ូរីសុន ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអាទិត្យនេះ៕

ប្រភព៖ Reuters

មតិយោបល់