បាត់ដំបងៈ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី មានករណីស្រ្តីម្នាក់ បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយមានទំនាស់ជាមួយប្តីរបស់ខ្លួន បង្កការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចផ្ទះលេខ២៦៨ ក្រុមទី០២ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សពស្រ្តីរងគ្រោះឈ្មោះ សៀប ស្រីនុត អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មានមុខរបរជាអ្នកលក់ដូរ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ វេលាម៉ោង៥ល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ប្តីប្រពន្ធមួយគូខាងលើ បានឈ្លោះទាស់ពាក្យសម្ដីគ្នា ។ បន្ទាប់ពីឈ្លោះរួច ប្តីបាននាំកូនប្រុសអាយុ១ឆ្នាំម្នាក់ ទៅដេកនៅផ្ទះម្ដាយបង្កើតរបស់ខ្លួន នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ រីឯប្រពន្ធរបស់ខ្លួនបានដើរចេញទៅផឹកស្រាបាត់ លុះដល់ម៉ោង៧យប់ ប្រពន្ធបាន មកយកកូនប្រុសទៅដេកជាមួយដោយឃើញប្រពន្ធស្រវឹងស្រាជោកជាំប្តីមិនឱ្យកូនមកប្រពន្ធនោះទេដោយទុកឲ្យនៅដេកជាមួយខ្លួននៅផ្ទះម្ដាយបង្កើតរបស់ខ្លួនហើយប្រពន្ធបានវិលត្រឡប់ទៅផ្ទះវិញ លុះដល់ម៉ោង៦ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ប្តីបានត្រឡប់មកផ្ទះរបស់ខ្លួនវិញ បានរៀបចំទុកដាក់អីវ៉ាន់លក់ដូររួច ប្តីបានដើរទៅបន្ទប់ប្រពន្ធដេកបានគោះទ្វារនឹងស្រែកហៅ តែប្រពន្ធមិនក្រោកបើកទ្វារ ប្តីក៏ត្រឡប់មកលក់ដូរអីវ៉ាន់ ។ លុះវេលាម៉ោង១១ថ្ងៃដដែល ប្តីមកហូបបាយថ្ងៃត្រង់ បានដើរមកគោះទ្វារស្រែកហៅប្រពន្ធម្ដងទៀត ។ ប្រពន្ធនៅតែមិនបើកទ្វារនឹងមិនឆ្លើយតបដដែល។ ពេលនោះប្តីក៏ដើរទៅប្រាប់មីង ដែលធ្វើការជាមួយឱ្យមកជួយគោះទ្វារ និងស្រែកហៅ ប្រពន្ធមិនព្រមបើកទ្វារ ។ ពេលនោះប្តីបានគាស់ទ្វារបន្ទប់ ស្រាប់តែឃើញប្រពន្ធចងកនឹងចម្រឹងដែកបន្ទប់ទឹកស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ហើយសាកសពស្រ្តីរងគ្រោះ បានធ្វើឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់