ព័ត៌មានជាតិ

គ្រួសារមានសមាជិកឆ្លងកូវីដ រដ្ឋាភិបាលនឹងជួយបង់ថ្លៃទឹក-ភ្លើង ៣ខែ ឯគ្រួសារមានសមាជិកស្លាប់ បាន ៥ខែ

ថ្លែងរនៅក្នុងពិសេសតាមរយៈទូរទស្សន៍ជាតិកម្ពុជានាព្រឹកថ្ងៃទី១០ ខែមេសា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលនឹងជួយបង់ថ្លៃទៅលើសេវាទឹកស្អាត និងអគ្គិសនី រយៈពេល ៥ ខែ ដល់គ្រួសារដែលមានសមាជិក បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

តាមប្រសាសន៍សម្ដេច ដដែល សម្រាប់គ្រួសារ ដែលមានសមាជិកឆ្លងជំងឺកូវីដ រដ្ឋនឹង​ជួយបង់ថ្លៃទឹក ភ្លើង ក្នុងកម្រិតអប្បបរមារយៈពេល ៣ខែ តែត្រូវមានលិខិតបញ្ជាក់ច្បាស់លាស់ ។

ដោយឡែកចំពោះគ្រួសារដែលជាប់ធ្វើចត្តាឡីស័ក ឬរាំងខ្ទប់ រដ្ឋនឹងជួយជួយចេញថ្លៃទឹក និងភ្លើងចំនួន ២ខែ និងឧបត្ថម្ភផ្សេងៗទៀត។

 

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអ្នកស្លាប់ដោយសារវីរុសកូវីដ ១៩ ចំនួន ២៤ នាក់ ដោយមានបរទេស ៣ នាក់ ។ យ៉ាងណាមិញរដ្ឋជួយបង់ថ្លៃទឹកភ្លើង សម្រាប់តែប្រជាជនខ្មែរប៉ុណ្ណោះ ៕

ប្រភព៖ sabay

 

មតិយោបល់