ព័ត៌មានជាតិ

បង្ក្រាបករណីល្បែង​ស៊ីសងមួយកន្លែង​ ធ្វើការឃាត់ខ្លួន​អ្នកលេង​ចំនួន៤​នាក់​

​កំពត:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​ស្រុក​បន្ទាយមាស​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ប្រភេទ​អាប៉ោង​ មួយ​កន្លែង​នៅ​ភូមិ​ស្វាយ​ផ្អែម​ ឃុំ​វត្ដ​អង្គ​ខាងជើង​ នា​ថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៥និង​០០​នាទី​ ។​

​ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​បាន​ន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ និង​ដកហូត​ សម្ភារ:​សម្រាប់​លេង​អាប៉ោង​មួយ​ចំនួន​ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

មតិយោបល់