កោះកុង: រថយន្តបង្កម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-6060 បើកបរដោយ ម្ចាស់មីនីម៉ាត និងសណ្ឋាគារកោះតាគៀវ ឈ្មោះ ស៊ីវ សារិន អាយុ ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះស៊ីហនុ បានបុកម៉ូតូមួយគ្រឿងម៉ាក ស្មាសវី បណ្តាលឱ្យអ្នកបើកបរ ដួលរងរបួសជាទម្ងន់ ខណៈគ្រោះថ្នាក់ចរាចរនេះ បានកើតឡើង តាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែក កែងច្រកទៅ ឃុំថ្មស ស្រុកបុទុមសាគរ នៅព្រឹកថ្ងៃទី១១ ឧសភា ២០១៦ នេះ។
យោងតាមសមត្ថកិច្ច ឱ្យដឹងថា ដំណើរដើមចម នៃគ្រោះថ្នាក់ចរាចរ ខាងលើនេះ គឺភាគីខាងម្ចាស់ម៉ូតូ ជាជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ បើកបរឆ្លងផ្លូវ ទិសដៅចូលខេត្តកោះកុង បំណងឆ្លងចូលទឹកដីថៃ ទើបបណ្តាលឱ្យ ភាគីម្ចាស់រថយន្តម៉ាក Range Rover នោះ បុកចំពេញទំហឹង ដួលបាក់ជើងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តបង្ក មិនមានរងរបួស ឬគ្រោះថ្នាក់អ្វីទេ បើទោះបីជារថយន្ត បានធ្លាក់ចូលប្រឡាយទឹកក្តី។ ប៉ុន្តែ មកទល់នឹងពេលនេះ មិនទាន់ឃើញមានចំណាត់ការ ណាមួយ ទាក់ទងនឹងអំណោះស្រាយ ឬសំណង ទៅកាន់ជនរងគ្រោះឡើយ៕
មតិយោបល់