ព័ត៌មានជាតិ

កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បាញ់សម្លាប់បាតុករច្រើនជាង៨០ ក្នុងទីក្រុង Bago

 

(រ៉ង់ហ្គូន)៖ ក្រុមសកម្មជនការពារសិទ្ធិមនុស្សមីយ៉ាន់ម៉ាបានឱ្យដឹងថាមនុស្សច្រើនជាង ៨០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលយោធាកំឡុង ការបង្ក្រាបលើបាតុកម្មតវ៉ាមួយនៅឯទីក្រុង បាហ្គូ (Bago)កាលពីថ្ងៃសុក្រកន្លងទៅនេះ។

បើតាមក្រុមសកម្មជនការពារសិទ្ធិមនុស្សមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់នៅក្នុងការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ាអាចនឹងមានច្រើនជាងនេះ ដ្បិតសាក្សីជាច្រើននាក់ដែលបាន ឃើញហេតុការណ៍ផ្ទាល់បានអះអាងថាសាកសពមនុស្សមួយចំនួនត្រូវបានកងកម្លាំងសន្តិសុខយកទៅបាត់។ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក៏ត្រូវបានគេរាយការណ៍
ផងដែរថាបានប្រើប្រាស់អាវុធធុនធ្ងន់ និងបាញ់ស្រោចទៅលើក្រុមបាតុករគ្មានរើសមុខ។

គិតមកទល់នឹងពេលនេះក្រុមបាតុករកើនដល់ ៦១៨នាក់ហើយត្រូវបានសម្លាប់ចាប់តាំងពី មានរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈមក៕

BBC៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

 

មតិយោបល់