ព័ត៌មានជាតិ

រថយន្តយីឌុបធុនធំបុកអូសម៉ូតូជិត ១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តយីឌុបដឹកដីធុនធំ បុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងភូមិព្រៃកំបុតសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះខាងលើ បានធ្វើដំណើរដោយម៉ូតូឌ្រីម ពាក់ស្លាកលេខ កណ្តាល 1B-1556 មួយគ្រឿងដែលក្នុងទីដៅពីកើតទៅលិចរហូតដល់ចំណុចកើតហេតុ ក៏មានរថយន្តយីឌុបដឹកដីធុនធំ ពាក់ស្លាកលេខ កំពង់ចាម 3A-4157 ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរសជាជនរងគ្រោះរងរបួសធ្ងន់និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅទីតាំងកន្លែងកើតហេតុ និងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ ចុះវាស់វែងនិងបានយកសម្ភារៈរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់