ព័ត៌មានជាតិ

ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពច្របូកច្របល់កាន់តែខ្លាំង ខណៈជនសុីវិលស្លាប់ កើនឡើងដល់ ៧០១នាក់

ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពច្របូកច្របល់កាន់តែខ្លាំង បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងទីក្រុង Mandalay រួមទាំងកងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ ទៅលើក្រុមបាតុករ ស្លាប់អស់ ៨២នាក់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។

កាលពីថ្ងៃអាទិត្យ ថ្ងៃទី ១១ ខែមេសា ម្សិលមិញ សន្តិសុខម្នាក់បានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកនៅខាងក្រៅធនាគារមួយ គ្រប់គ្រងដោយក្រុមយោធា ក្នុងទីក្រុង Mandalay។ ទន្ទឹមនឹងនេះ ក៏មានការបាញ់សម្លាប់ទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារចំនួន ៨២ នាក់ ពីសំណាក់ កងកំលាំងសន្តិសុខ នៅក្នុងទីក្រុង Bago ដែលស្ថិតនៅចម្ងាយ ៦៥ គីឡូម៉ែត្រពីទីក្រុង Yangon។

គួរឱ្យដឹងថា គិតមកទល់ពេលនេះ ចំនួនជនស៊ីវិលដែលបានស្លាប់ដោយសារការបង្ក្រាបដ៏ឃោរឃៅរបស់របបយោធាកើនឡើងដល់ ៧០១ នាក់៕

មតិយោបល់