ព័ត៌មានជាតិ

អាណោចអាធ័មណាស់! កុមារីអាយុ៩ឆ្នាំម្នាក់ ចុះងូតទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

កំពង់ធំ: ថ្ងៃអាទិត្យ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង០៣នាទី មានករណីកុមារីម្នាក់លង់ទឹកស្រះស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅត្រង់ចំណុចភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ម៉ី ស្រីកា ភេទស្រី អាយុ០៩ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ ឪពុកម្តាយធ្វេសប្រហែស កូនចុះងូតទឹកស្រះ បណ្តាលឱ្យលង់ស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ បន្ទាប់មកបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់