ព័ត៌មានជាតិ

បុគ្គលដំបូងនៅខេត្តពោធិ៍សាត់ បានរងការផាកពិន័យចំនួន​ ១លានរៀល ដោយសារល្មើសវិធានការ​សុខា​ភិបាល​រត់គេចពីការធ្វើចត្តាឡីស័ក

 

អ្នកយល់ព្រមបង់ការផាកពិន័យគឺមានឈ្មោះថា មួង សុភាន់ បានចូលខ្លួនមកបង់ការផាកពិន័យចំពោះមុខ​ច្បាប់ ១លាន​រៀលតាមកំហុសដែលលោកបានប្រព្រឹត្តិ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយទទួលលទ្ធផលអវិជ្ជមាន។

អនុក្រឹត្យលេខ ៣៧ស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ និងជំងឺឆ្លង​កាច​សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលរដ្ឋាភិបាល បានដាក់ឲ្យប្រើប្រាស់តាំងពី​ថ្ងៃទី​១២ ខែមិនា កន្លងទៅ។

តាមមាត្រា២២ ក្នុងអនុក្រឹត្យលេខ ៣៧បានចែងថា ត្រូវផ្ដន្ទាទោសពិន័យអន្តរកាលពី ១លានរៀល ដល់ ៥​លាន​រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក​ក្នុងអំឡុងពេល​ធ្វើចត្តាឡីស័ក តែមិនបានបណ្ដាលឲ្យមានការឆ្លងជំងឺកូវីដ.១៩ ដល់អ្នកដទៃ៕

មតិយោបល់