ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ: នៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ចន្លោះគីឡូម៉ែត្រលេខ១៧៩-១៨០ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងកង់បី (pass app) ។

រថយន្តម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-1384 អ្នកបើកបរឈ្មោះ ភូ រិទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ លាងឡាន
ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបើករថយន្តឆ្លងកាត់ផ្លូវ ពីកើតទៅលិច ត្រូវបានម៉ូតូកង់បី
(pass app)មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-2276 ក្នុងទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បុកចំពីចំហៀងផ្នែកខាង
ឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បី(Pass app)-ឈ្មោះ នាង កាន ភេទប្រុស អាយុ ៦២ឆ្នាំ ទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន លិ គីមឌី វាលរេញ។

បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់បន្តនីតិវិធី៕

មតិយោបល់