ព័ត៌មានជាតិ

សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! នគរបាលឃាត់ខ្លួនជនជាតិខ្មែរឥស្លាមម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ នគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវឈានដល់បើកការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់។

ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញ ខណ្ឌ និងប៉ុស្តិ៍ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចសំណង់មិនរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុប ម៉ូសា្តហា្វ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខែ្មឥសា្លម មានទីលំនៅសា្នក់ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ជួញដូរ ) ។

សម្ភារ:ដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន ១១កញ្ចប់ថង់តូច ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់