ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកកាំបិតកាប់យុវជនម្នាក់ ឲ្យរបួសដេរចំនួន១០ថ្នេរ

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជា បានឲ្យដឹងថា នគរបាលយុត្តិធម៌នៃអធិការដ្ឋានគរបាលស្រុកសង្កែ បានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ឃុន ឆាត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់មួយកើតឡើងលើខ្លួន ដោយជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាព យកកាំបិតកាប់លើជនរងគ្រោះចំក្បាល លើត្រចៀកខាងធ្វេង បណ្តាលឲ្យរបួលដេរ ១០ថ្នេរ រួចជិះម៉ូតូគេចខ្លួនបាត់ កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៥ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ។

ក្រោយពីបានទទួលបណ្តឹងរួច កម្លាំងសមត្ថកិច្ចបន្តការស៊ើបអង្គេតស្រាវជ្រាវ រហូតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៧និង១០នាទី បានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១.ឈ្មោះ វឿត សីហា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ និង២.ឈ្មោះ ទុយ វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរចម្លើយ អ្នកទាំងពីរបានសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាព យកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ឃុន ឆាត បណ្តាលអោយរងរបួសពិតប្រាកដមែន ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿង មកការិយាល័យជំនាញ ដើម្បីបញ្ជូនបន្តទៅកាន់តុលារការ អនុវត្តតាមផ្លូវច្បាប ៕

មតិយោបល់