ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តាមមតិដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយបានយកដំបងឈើវាយទៅលើជនរងគ្រោះម្នាក់ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២ និង៣០នាទី (បណ្តាលឲ្យរបួសបែកក្បាល) ។

មន្ត្រីនគរបាលស្រុកសំឡូត បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ បឿន ប៊ុនណាត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។ ចំណែកឯជនរងគ្រោះឈ្មោះ ងិន មាន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់