ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ លួចស្នាក់នៅ និងធ្វើការខុសច្បាប់

ភ្នំពេញ: កាលពីម៉ោង១៤និង៣០នាទីថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅឃាត់ខ្លួនជនជាតិជនវៀតណាមចំនួន៨នាក់ ស្រី២នាក់ នៅចំណុចភូមិតាង៉ៅកណ្តាល សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិវៀតណាមទាំងនោះ បានលួចមកស្នាក់នៅ និងធ្វើការរកស៊ី ដោយគ្មានលិខិតឆ្លងដែន។

បច្ចុប្បន្នជនជាតិវៀតណាមទាំងនោះ ត្រូវកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាននាំយកជនអន្តោប្រវេសន៍ទាំងនោះមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តន៍តាមច្បាប់អន្តោប្រវេសន៍៕

មតិយោបល់