ព័ត៌មានជាតិ

ឈ្លោះប្រកែកគ្នាបន្តិចបន្តួច រឿងបែកទុយោទឹក បុរសម្នាក់ស្ទុះវាយជនរងគ្រោះ ជាច្រើនដៃទៅលើផ្ទៃមុខ បណ្ដាលឲ្យបែកចិញ្ចើម រងរបួសធ្ងន់

កណ្តាល: ថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២០៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០ នាទី ករណីឈ្លោះប្រកែកគ្នាបន្តិចបន្តួច រឿងបែកទុយោទឹក បុរសម្នាក់ស្ទុះវាយជនរងគ្រោះ ជាច្រើនដៃទៅលើផ្ទៃមុខ បណ្ដាលឱ្យបែកចិញ្ចើមខាងឆ្វេងរងរបួសធ្ងន់ នៅស្ថិតត្រង់ចំណុចភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ហុង វុធ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ចំណែកជនសង្ស័យឈ្មោះ គឹម សុខ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជនទាំងពីរនាក់នេះមានទីលំនៅ ក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ។

សហភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើឈ្មោះ គឹម សុខ បានដើរមកពីចម្ការពេលមកដល់ផ្ទះឈ្មោះ ត្រាន់ ក៏បានចូលផឹក អស់ស្រាសចំនួន០១ លីត្រកន្លះ រួចបានដើរទៅផ្ទះ បានឃើញទុយោបូមទឹករបស់ខ្លួន ដែលដាក់តាមបណ្តោយព្រំដី របស់ជនរងគ្រោះឈ្មោះ ហុង វុធ បែកទើបដើរទៅសួរឈ្មោះ ហុង វុធ ក៏មានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយឈ្មោះ គឹម សុខ បានស្ទុះទៅវាយឈ្មោះ ហុង វុធ ជាច្រើនដៃទៅលើផ្ទៃមុខ បណ្ដាលឱ្យបែកចិញ្ចើមខាងឆ្វេង ។

បច្ចុប្បន្នជនសង្ស័យខាលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់