ព័ត៌មានជាតិ

ខណៈនេះអគ្គិភ័យ កំពុងតែឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង នៅខណ្ឌមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះ ផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង ទីតាំងស្ថិតនៅភូមិឫស្សីពីរ ក្នុងសង្កាត់ស្ទឹងមានពីរ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់