ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងដ្ឋាននគរបានលជាតិបានឲ្យដឹងថាមាន គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តធុនធំមួយគ្រឿង បើកកៀរម៉ូតូ
បណ្តាលឲ្យដួល នៅពេលដែលធ្វើដំណើរស្របទិសគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង០៣នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០-២១១
ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា
មុនកើតហេតុគេឃើញរថយន្ត ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ព័ណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-0285
បើកបរដោយឈ្មោះ ស៊ុន សុផាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុខាងលើ បានកៀរអ្នកជិះម៉ូតូម៉ាក វ៉េវ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1s- 0416 បើកបរដោយឈ្មោះ ម៉ៅ គ្រឿម ភេទប្រុស អាយុ ៥៨ឆ្នាំ
រស់នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោង ខេត្តបាត់ដំបង(របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ទូច សៀប ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា បណ្តាលឲ្យដួលធ្វើឲ្យរួមដំណើរខាងក្រោយខ្ទាត់ចូលរថយន្ត កិនធ្លាយខួរស្លាប់មួយរំពេច។
ប្រភពដដែលបន្តទៀតថា បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រ
ពៃណី រីឯវត្ថុតាងម៉ូតូ និងរថយន្ត បានយកមករក្សាទុកជាបណ្ដោះអាសន្ន ចំណែកអ្នកបើកបររថយន្ត
បានឃាត់ខ្លួនដើម្បីបន្តនីតិវិធី៕
មតិយោបល់