ព័ត៌មានជាតិ

ទិញថ្នាំញៀនអស់៣០ម៉ឺន មកលក់បន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀនចំនួន២៤កញ្ចប់ ត្រូវបានកម្លាំងអន្តរាគមន៍ស្រុកស្អាងឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទី នៅចំណុចភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទី១.ឈ្មោះ ឈុន មុន្នី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់។ ទី២.ឈ្មោះ សេង គីមសុង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ អ្នកទាំងពីរមានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងដែលសមត្ថកិច្ចចាប់យក៖ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន២៤កញ្ចប់តូច និងម៉ូតូចំនួន០១គ្រឿង ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ កំពត1I-8195។

ជនសង្ស័យបានសារភាពថា ខ្លួនបានចូលលុយគ្នាទិញថ្នាំញៀនមកពីចំណុចបឹងត្របែកនៅភ្នំពេញ ចំនួន ២៤កញ្ចប់តូច តម្លៃ៣០០០០០រៀល (សាមសិបម៉ឺនរៀល) ដើម្បីយកទៅជួញដូរ នៅឃុំព្រែកអំបិល ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

photo_2016-08-14_07-27-34photo_2016-08-14_07-27-40photo_2016-08-14_07-27-44photo_2016-08-14_07-27-50

មតិយោបល់