ព័ត៌មានជាតិ

ជិវិតអ្នកធាក់សុីក្លូម្នាក់ ត្រូវព្រហ្មលិខិតកំណត់វាសនាកាលពីព្រឹកមុិញ

ភ្នំពេញ: បុរសអ្នកធាក់សុីក្លូម្នាក់ ត្រូវបានគេប្រទេះឃើញដេកស្លាប់ នៅលើស៊ីក្លូ កាលពីម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ25E0 ផ្លូវលេខ142 ភូមិ៥ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីស្រាវជ្រាវរកក្រុមគ្រួសារឃើញទើបដឹងថា បុរសចំណាស់ ធាក់ស៊ីក្លូដេកស្លាប់នោះ ឈ្មោះសុខ ចក់ អាយុ៥៦ឆ្នាំ គ្មានប្រពន្ធកូននោះទេ សព្វថ្ងៃប្រកប របរធាក់ស៊ីក្លូ ស្នាក់នៅជាមួយបង នៅឃុំបន្ទាយដែក ស្រុកលើកដែក ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញបុរសចំណាស់រូបនេះ តែងតែហូបស្រាញឹកញ៉ាប់ ហើយមិនសូវហូបបាយទឹកនោះទេ។ គាត់ច្រើនស្នាក់នៅម្តុំកន្លែងកើតហេតុ ដោយដេកនៅលើស៊ីក្លូរបស់គាត់ ស្រាប់តែនៅព្រឹក កើតហេតុនេះគេគាត់ដេកមិនកម្រើកគេនាំគ្នាទៅដាស់ តែមិនកម្រើក ទើបដឹងថាគាត់ខ្យល់ គ ស្លាប់បាត់ទៅហើយ។

ប្រភពព័ត៌មានបានបន្តទៀតថាបន្ទាប់ពីមានហេតុការណ៍នោះកើតឡើងកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះស្រាវជ្រាវរហូត រកឃើញក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តអង្គតាមិញនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ៕

Dead_27_04_16

មតិយោបល់