ព័ត៌មានជាតិ

លោកចោរខ្លាំងមែន! លួចគោយន្តTOTOថ្មីរបស់គេទុកប្រើ រួចយកអាចាស់របស់ខ្លួនទៅលក់!…

​តាកែវ: កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឈ្មោះ អាំ ស៊ីម ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានប្តឹងថា នៅថ្ងៃយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ មានជនមិនស្គាល់មុខ បានមកលួចយកគោយន្ត(ក្បាលម៉ាស៊ីនរួមទាំងប៉ុង)ម៉ាក TOTO ពណ៌ក្រហម មួយគ្រឿង ខណ:ដែលគាត់បញ្ឈទុកចោលនៅក្រោមដើមស្វាយមុខផ្ទះ។

ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្តៅ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវឃើញថា ជនសង្ស័យឈ្មោះ សៅ អៀង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ (រត់គេចខ្លួនបាត់) បានលួចគោយន្តខាងលើយកមកទុកនៅផ្ទះរបស់ខ្លួន រួចដោះក្បាលម៉ាស៊ីនគោយន្ត ដែលលួចបានដោះចេញទុកនៅផ្ទះ និងដាក់ក្បាលម៉ាស៊ីនរបស់ខ្លួនចូល ហើយយកទៅលក់នៅផ្សារសំរោងយ៉ោង។

ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចយើងបានដកហូតវត្ថុតាងរួមមាន៖ ក្បាលគោយន្ត(ក្បាលម៉ាស៊ីននិងប៉ុង)ម៉ាកTOTO ពណ៌ក្រហម របស់ជនរងគ្រោះមួយគ្រឿង និងក្បាលគោយន្ត(ក្បាលម៉ាស៊ីននិងប៉ុង)ម៉ាកTOTO ពណ៌ក្រហម របស់ជនសង្ស័យមួយគ្រឿង ចំពោះសង្ស័យបានរត់គេចខ្លួនបាត់៕

មតិយោបល់