ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! រថយន្តចាក់ស៊ីម៉ងត៍ និងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលា២និង៤៧នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចាក់ស៊ីម៉ងត៍និងម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរសជាចុងភៅម្នាក់ មានអាយុប្រហែល៣០ឆ្នាំស្លាប់នៅកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវថៃគ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ ។ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយបន្តទៀត ៕

មតិយោបល់