ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥៨ ឆ្នាំ ដោយសារជំងឺកូវីដ-១៩
កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ នៅវេលាម៉ោង៨៖៣០នាទីព្រឹក បុរសរូបនេះ បានចូលមកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអាការៈរោគហត់ដង្ហក់ពិបាកដកដង្ហើម។ ពេលមកដល់មន្ទីរពេទ្យ ដោយឃើញមានសញ្ញាសង្ស័យពីជំងឺកូវីដ-១៩ គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ ក៏បានដាក់បុរសរូបនេះក្នុងបន្ទប់ដាច់ដោយឡែក ហើយក៏រៀបចំស្លៀកពាក់សម្លៀកបំពាក់ការពារវីរុសកូវីដ-១៩ ដើម្បីចូលទៅសង្គ្រោះ។
ដោយសារអ្នកជំងឺមានសភាពធ្ងន់ធ្ងរពេកពុំអាចសង្គ្រោះបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោងប្រមាណ៩៖២០នាទីព្រឹក។ ដោយមានសញ្ញាសង្ស័យជំងឺកូវីដ-១៩ គ្រូពេទ្យក៏បានយកសំណាកដើម្បីពិនិត្យរកមើលវីរុសកូវីដ-១៩។ នៅវេលាម៉ោង០៥៖២០នាទីល្ងាចថ្ងៃដដែល ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបញ្ជាក់លទ្ធផលវិជ្ជមានជំងឺកូវីដ១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារមានវិបត្តិផ្លូវដកដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩។
មតិយោបល់