ពេជ្រ សោភា គឺជាតារាចម្រៀងស្រីម្នាក់ដែលប្រភពមួយបានភ្ជាប់នឹងដំណឹងថាអតីតតារាចម្រៀង គឹម លក្ខិណា ត្រៀមខ្លួនប្រឡូកក្នុងវិស័យសិល្បៈវិញ បន្ទាប់ពីបាត់មុខលើអាជីពចម្រៀងជិត២០ឆ្នាំ។

កាលពីម្សិលមិញ! នេះ ពេជ្រ សោភា បានបដិសេធថា រូបនាងផ្ទាល់មិនបានដឹងរឿងថា គឹម លក្ខិណា នឹងចូលសិល្បវិញនោះទេ។ នាងថ្លែងបែបនេះ បន្ទាប់ពីម្សិលមិញ ប្រភពអនាមិកមួយ បានសរសេរ អ្នកនាង គឹម លក្ខិណា ត្រៀមត្រឡប់មកច្រៀងវិញ ជាមួយ ពេជ្រ សោភា និង ឈិត សុវណ្ណបញ្ញា។

ម្ចាស់គណនី Facebook ឈ្មោះ Cheetahxxi ចែករំលែកថា អតីតតារាចម្រៀងស្រីហង្សមាស គឹម លក្ខិណា នឹងត្រឡប់មកច្រៀងវិញ ហើយថែមទាំងលើកយកសម្ដីរបស់នាងមកភ្ជាប់ជាមួយដំណឹងនេះទៀត។
ប្រភពនោះ បញ្ជាក់ទៀតថា លក្ខិណា ដែលកំពុងរស់នៅបរទេស បានថតបទចម្រៀងមួយរួចហើយ ហើយរង់ចាំតែស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់បន្ដិចនាងនឹងចុះមកស្រុកខ្មែរ ដើម្បីច្រៀងរួមគ្នាជាមួយតារាចម្រៀង ពេជ្រ សោភា និងតារាចម្រៀង ឈិត សុវណ្ណបញ្ញា។

យ៉ាងនេះក្ដី សោភា បញ្ជាក់ថា នាងមិនដឹងរឿងនេះទេ។ តាមរយៈវីដេអូ Live មួយនៅរសៀលនេះតារាចម្រៀងស្រី ពេជ្រ សោភា ចាត់ទុកអ្នកបញ្ចេញដំណឹងនេះ គឺជាអ្នកបំពុលសង្គម។ “អីគេម្សិលមិញ បើកហ្វេសប៊ុកឡើង ឃើញព័ត៌មាន គឹម លក្ខិណា ចូលសិល្បៈវិញជាមួយ ពេជ្រ សោភា ឯងកុំអោយតែដឹងអី ខ្ញុំជួប គឹម លក្ខិណា ពីពេលណា អាហ្នឹង គឺជាព័ត៌មានបំពុលសង្គម!”៕
ប្រភព! Sabay
មតិយោបល់