(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធនេះប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 រហូតដល់លើស ១,០០០នាក់ក្នុងមួយថ្ងៃ គិតចាប់តាំងពីជំងឺនេះត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលថៃ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លង COVID-19 មានរហូតដល់ទៅ ១,៣៣៥នាក់ឯណោះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ៣៥,៩១០ករណី ក្នុងនោះស្លាប់ ៩៧នាក់ និងជាសះស្បើយវិញ ២៨,៣២២នាក់។
បច្ចុប្បន្នអ្នកជំងឺ COVID-19 សរុប ៧,៤៩១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈយុទ្ធការចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃកំពុងដំណើរការទៅមុខ ដោយគិតត្រឹមថ្ងៃពុធដដែលនេះ ការចាក់បានកើនឡើងដល់ជាង ៥៧៩,៣០០ដូស៕
Bangkok Post
មតិយោបល់