ព័ត៌មានជាតិ

ចប់ម៉ោងការងារមិនព្រមនាំគ្នាសម្រាកទេ! ឃាត់ខ្លួនជាងដែក៤នាក់សង្ស័យ ពាក់ព័ន្ធនិងគ្រឿងញៀន!…

ភ្នំពេញ: ពិតជាមិនធម្មតាទេ ក្រុមកម្មករ១ក្រុម ដែលជាជាងដែកមានចំនួន៤នាក់ បន្ទាប់បញ្ចប់ម៉ោងការងារហើយមិនព្រមសម្រាកទេបែរជានាំគ្នាប្រមូលផ្តុំជក់គ្រឿងញៀនទៅវិញ ដូចជាហ៊ានជ្រុលពេកហើយ មានអីត្រូវបានកម្លាំងសម្ថិតកិច្ចប៉ុស្តិ៍កាកាបបង្ក្រាបចាប់ឃាត់ខ្លួនជាប់។

ហេតុការណ៍ចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យទាំង៤នាក់ នគរបាលឃាត់ខ្លួនបាន ទី១ជាបងធំ ផ្តើមគំនិតប្រមូលគ្នាជក់ មានឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ផ្ទះកើតហេតុ ខាងលើ។ ទី២ឈ្មោះ យ៊ា សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប។ ទី៣ឈ្មោះ ទ្រី គីមហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងភូមិកើតហេតុ។ និងទី៤ឈ្មោះ ឌិន រីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ក្នុងភូមិកើតហេតុ។

តាមប្រភពដដែលពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ សហការណ៍ដ៏ល្អ រាយការណ៍ជុំវិញសភាពការណ៍ក្នុងមូលដ្ឋាន ទើបកម្លាំងនគរបាលប៉ុស្តិ៍កាកាប ដឹកនាំដោយលោក សាន ប៉ែត នាយប៉ុស្តិ៍រដ្ឋបាល ចុះទៅក្រសោបបានទាំង៤នាក់ ជាក់ស្តែងកំពុងប្រព្រឹត្ត ប្រើប្រាស់គ្រឿងញៀនតែម្តង។

តាមសម្តីជនសង្ស័យ ម្នាក់ឈ្មោះ យ៊ា សំណាង បានឲ្យដឹងថា ក្រោយបញ្ចប់ម៉ោងការងារ ជាងផ្សារដែកភ្លាម ពួកគេមិនទាន់ទាំងហូបបាយផង បាននាំគ្នាទៅផ្ទះជនសង្ស័យ គង់ វុទ្ធី ដើម្បីជក់គ្រឿងញៀន ហើយទើបតែដុតបង្ហុយ អស់ថ្នាំមួយកញ្ចប់ ប៉ូលិសមកដល់ល្មម។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបានរួមជាមួយវត្ថុតាង បន្សល់ទុកថ្នាំញៀន១កញ្ចប់តូច ដបសម្រាប់ជក់ថ្នាំញៀន និងសម្ភារ:មួយចំនួនទៀត នាំយកទៅសាកសួរនៅប៉ុស្តិ៍កាកាប ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

//youtu.be/x89X9e90cqI

មតិយោបល់