បាត់ដំបង ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ តាមមតិដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំឡូត
ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ សុខ ង៉ា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកចានបាយគប់ និងយកពូថៅ) វាយទៅលើឪពុកបង្កើតឈ្មោះ វ៉ាន់ សុខ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលអោយរបួសបែកក្បាល និងខ្នង ហើយក៏បានប្រើហិង្សាទៅលើអ៊ុប្រុសខ្លួនម្នាក់ទៀត (បណ្តាលឲ្យរបួសត្រង់ភ្នែកខាងឆ្វេង)។ ករណីហិង្សានេះកើតឡើង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង១០និង០០នាទី។
នាពេលនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់