ព័ត៌មានជាតិ

ផ្ទះមួយខ្នង ត្រូវអគ្គិភ័យលេបត្របាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ កាលពីនាវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុង តាមបណ្តោយផ្លូវបេតុង ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ឡាយ សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ។ មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ប្រភេទសំណង់៖ ឈើប្រក់សង្ក័សី (ទំហំ១០ម៉ែត្រ x ២៥ម៉ែត្រ) ចំណែកសម្ភារ:ខូចខាតទាំងស្រុង។ ករណីនេះ ពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។

ហេតុការណ៍នេះ រថយន្តការិយាល័យអគ្គិភ័យចំនួន ១គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកទឹកអស់ចំនួន១ឡាន ស្មើនឹង ៤ម៉ែត្រ គូប និងរថយន្តពន្លត់អគ្គិភ័យជំនួយរួមមាន៖
– រថយន្តពន្លត់អគ្គិភ័យរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង ៨ម៉ែត្រ គូប
– រថយន្តពន្លត់អគ្គិភ័យ របស់សាលាសង្កាត់ព្រែកថ្មីចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រ គូប។

ពន្លត់ចប់នៅវេលាម៉ោង ១០និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែរ៕

មតិយោបល់