ព័ត៌មានជាតិ

ឃាត់ខ្លួនអប់រំក្មេងទំនើង​០៥នាក់ ​មានកាំបិតដាក់តាមខ្លួននៅស្រុកបវេល​

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង ២១និង៣០នាទី​ កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការរដ្ឋាននគរបាលស្រុកបវេល​ បានធ្វើការឃាត់ខ្លួនក្មេងទំនើង​ ចំនួន០៥នាក់​ នៅចំណុចបុរីយិនម៉ាន់​ ស្ថិតនៅភូមិសង្កែវា​ ឃុំបវេល​ ស្រុកបវេល​ ដែលបានដើរលេង ហើយមានអាវុធ​ (កាំបិត)​ ដាក់តាមខ្លួនដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។

មន្ត្រីនគរបាលស្រុកបវេល​ បានឲ្យដឹងថា ៖ ១.ឈ្មោះ ឈិញ តុលា ភេទប្រុស អាយុ ២៤ឆ្នាំ​ រស់នៅភូមិទំនប់ទុក ឃុំបវេល ស្រុកបវេល។
២.ឈ្មោះ សេរី ប៊ុនរិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ​ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល។ ៣.ឈ្មោះ ចិន សុភា ភេទប្រុស អាយុ ១៩ឆ្នាំ​ រស់នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល។ ៤.ឈ្មោះ ប្រាក់ សុផាន់ណា ភេទប្រុស អាយុ ១៨ឆ្នាំ​ រស់នៅភូមិបវេល២ ឃុំបវេល ស្រុកបវេល។ ៥.ឈ្មោះ ចេក ចៀន ភេទប្រុស អាយុ ១៨ឆ្នាំ​ រស់នៅភូមិបវេល២​ ឃុំបវេល ស្រុកបវេល។

ករណីនេះ​ កម្លាំងនគរបាលស្រុកបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួច​បានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ៕

មតិយោបល់