ព័ត៌មានជាតិ

ជាលើកដំបូងបំផុត! ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ២០០,៧៣៩នាក់

 

(ញូដេលី)៖ ករណីឆ្លងរាតត្បាតជំងឺ COVID-19 នៅទូទាំំងប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា កាន់តែធ្ងន់ធ្ងរឡើងថែមមួយកម្រិតទៀតហើយ ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ករណីវិជ្ជមានរហូតដល់ទៅ ២០០,៧៣៩នាក់ទៀតត្រូវបានរាយការណ៍ និងអ្នកជំងឺរហូតដល់ ១,០៣៨នាក់ទៀតបានបាត់បង់ជីវិត។

បើតាមទិន្នន័យផ្លូវការពីអាជ្ញាធរសុខាភិបាលឥណ្ឌា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ កើនឡើងដល់ ១៤.១លានករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៧៣,១២៣នាក់ និងជាសះស្បើយឡើងវិញជាង ១២.៤២លាននាក់។

ឥណ្ឌាទើបតែសម្រេចបានប្រមាណជាង ១០៦លានដូសប៉ុណ្ណោះ ក្នុងការចាក់ជូនប្រជាជនខ្លួន និងកំពុងតែបង្កើនល្បឿនអនុម័តវ៉ាក់សាំង ដើម្បីឲ្យខ្លួនអាចប្រើប្រាស់វ៉ាក់សាំង មកពីបរទេសបន្ថែមទៀតដូចជា Pfizer-BioNTech, Johnson & Johnson, Novavax និង Moderna ជាដើម៕

មតិយោបល់