ព័ត៌មានជាតិ

សូមជួយស៊ែរផងបងប្អូន! ដំណឹងស្វែងម្ចាស់រកម៉ូតូ !!!

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ០៧ និង១៥នាទី មានករណីពលរដ្ឋប្រទះឃើញម៉ូតូ ០១គ្រឿងម៉ាក សង់ការ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ (រានក្រោយមានចាប់ដែក សម្រាប់សណ្ដោង រ៉ឺម៉ក ប៉ុន្តែគ្មានរ៉ឺម៉កទេ) លិចក្នុងទឹក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ខាងកើតរង្វង់មូល អូរចំបក់ ក្នុង ភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាន សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង បានចុះទៅដល់ទីតាំង កើតហេតុ ហើយបានស្រង់យកម៉ូតូមកលើគោក។ បន្ទាប់មកក៏បន្ត រាវរកបន្ថែមទៀត ក្រែងប្រទះឃើញអ្នកបើកបរ ប៉ុន្តែពុំមានឃើញអ្វី ក្រៅពីម៉ូតូទ្បើយ។

បច្ចុប្បន្ន វត្ថុតាងម៉ូតូខាងលើ ត្រូវបានកម្លាំងជំនាញយកមក រក្សាទុក នៅអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់