ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ យកកូនកាំបិតទៅកាត់ខ្សែរបាំងការពារគោលដៅ របស់សមត្ថកិច្ច…

ភ្នំពេញ: បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនភ្លាមៗ ពីបទប្រឆាំងនឹងការអនុវត្តការងារសារធារណ: (ដោយយកកូនកាំបិតចុងស្រួច មកកាត់ខ្សែរបាំងការពារគោលដៅ របស់សមត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះ ធ្វើចររាចរណ៍ឆ្លងកាត់ តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩)។

កើតហេតុ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១០ និង៣០នាទី ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៥ ផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៩៣E ផ្លូវលេខ១២៨ ក្រុមទី៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមានកូនកាំបិតចិតបន្លែចុងស្រួចដង ពណ៌ក្រហមចំនួន ០១ (ជារបស់ជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត យកមកធ្វើសកម្មភាពកាត់ខ្សែរបាំងការពារគោលដៅ របស់សមត្ថកិច្ច)។

ដំណើររឿងហេតុ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១០ និង ៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅចំណុចផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បានដើរមកពីផ្ទះរួចបានយកកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១ យកមកធ្វើសកម្មភាពកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ជិះឆ្លងកាត់តាមដងផ្លូវ បណ្ដាលឲ្យដាច់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច រួចហើយរត់គេចខ្លួន ភ្លាមនោះកម្លាំងសមត្ថកិច្ច ដែលនៅប្រចាំការគោលដៅ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងចាប់យកវត្ថុតាង រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បចាត់ការតាមនីតិវធីច្បាប់តែម្ដង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច បានយកទឹកនោមជនសង្ស័យរូបនេះ យកមកធ្វើតេស្តស្វែងរក សារធាតុញៀនក្នុងទឹកនោម លទ្ធផល អវិជ្ជមាន ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់