កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍៣កើត ខែពិសាខ ឆ្នាំឆ្លូវទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ០៤គ្រឿងនិង រថយន្ត០១គ្រឿង បណ្ដាលឲ្យរងរបួសចំនួន០៧នាក់ (ស្លាប់០១ស្រី របួសធ្ងន់០៣ ស្រី០១នាក់ និងរបួសស្រាល០៣ ប្រុស០១នាក់) ត្រង់ចំណុចខាងមុខមន្ទីរសម្ភព ពិសិដ្ឋ លើផ្លូវ21ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។
នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក Camry បាឡែន ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2S-3326 បើកដោយឈ្មោះ ផុន ថៅវរ៉ុម ភេទប្រុស អាយុ៤១ ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦៩ ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សីក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន) រថយន្តបើកក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក Honda cub ជ្រុង ពណ៌ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ 1BZ-1186 អ្នកបើកម៉ូតូមានឈ្មោះ សោម ដានី ភេទស្រីអាយុ៤៥ឆ្នាំ មានទីលីភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសបាក់ជើងខាងឆ្វេង) និងអ្នករួមដំណើរពីក្រោយឈ្មោះ សាម៉េត នីបញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ ត្រូវជាកូនមានទីលំនៅ ជាមួយគ្នា (រងរបួសស្រាល) ម៉ូតូបើកក្នុងទិសដៅពី ជើងទៅ ត្បូងរួចបត់ឆ្វេងត្រឡប់ក្រោយ ។ រួចរថយន្តខាងលើ បានរេចង្កូតទៅបុកនិងម៉ូតូចំនួន០៣គ្រឿងទៀតមាន:
-ម៉ូតូទី១ មានម៉ាក Honda សង់ ប៊ិច ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1BF-2600 អ្នកបើកម៉ូតូមិនទាន់ស្គាល់ (ស្រាវជ្រាវតាមក្រោយ) រងរបួសធ្ងន់ បើកម៉ូតូមានទិសដៅពីជើងទៅត្បូង ។
-ម៉ូតូទី២ មានម៉ាក Honda scoopy ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1BU-1239អ្នកបើកម៉ូតូមានឈ្មោះ អន ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យជ័យជំនះ) និងអ្នករួមដំណើរពីក្រោយ ២នាក់ ១.ឈ្មោះ ហ៊ាង សុខហ៊ុន ភេទស្រីអាយុ១៤ (របួសស្រាល) ២.ឈ្មោះ ចាន់ស្រីលក្ខ ភេទស្រី អាយុ១៨ ឆ្នាំ (របួសស្រាល) មានទីលំនៅជាមួយគ្នា បើកម៉ូតូមានទិសដៅពីជើងទៅត្បូង ។
-ទី៣ មានម៉ាក Honda click ពណ៌ សពាក់ផ្លាកលេខកណ្ដាល 1z-0344 អ្នកបើកម៉ូតូមានឈ្មោះ តាំង ម៉េងហុង ភេទប្រុស អាយុ៤៩ មានទីលំនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល (របួសធ្ងន់បាក់ជើងខាងឆ្វេង) ម៉ូតូបើកមានទិសដៅពីជើងទៅត្បូង ។ ការខូតខាត ម៉ូតូធ្ងន់ចំនួន ០៤គ្រឿង និង រថយន្តធ្ងន់ចំនួន ០១គ្រឿង ។
បច្ចុប្បន្នមធ្យោបាយ ដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕






មតិយោបល់