ឃាត់ខ្លួនបានហើយ! ស្រ្តីម្នាក់ចោទប្រកាន់ខុសពីការពិត មកលើសមត្ថកិច្ចកំពុងអនុវត្តសេចក្តីសម្រេច បិទខ្ទប់រាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារជនទាំងអស់ ឲ្យបានជ្រាបថា ស្ត្រីម្នាក់ឈ្មោះ ជុង អនង្គបូរមី ដែលបានប្រើប្រាស់គណនី Fabebook ឈ្មោះ Jo Jo Beauty for All ដែលបានធ្វើការឡាយវីដេអូ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចបុរីហ្គ្រែនភ្នំពេញ ដោយបានចោទប្រកាន់ខុសពីការពិត មកលើសមត្ថកិច្ចកំពុងអនុវត្តសេចក្តីសម្រេច បិទខ្ទប់រាជធានីភ្នំពេញនៅគោលដៅមុខបុរី Grand Phnom Penh ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។

នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់គាត់ ដោយបានធ្វើកិច្ចសន្យា ព្រមទាំងថតវីដេអូ សុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំ សមត្ថកិច្ច ក៏ដូចជាប្រជាពលដ្ឋទាំងអស់ថា គាត់នឹងឈប់ប្រព្រឹត្តអំពើបែបនេះទៀតហើយ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *