ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់ លាយឡំនឹងភ្លៀង បណ្តាលឲ្យរបើកដំបូលប៉ុស្តិ៍នគរបាល និងផ្ទះពលរដ្ឋ រងការខូចខាត

ពោធិ៍សាត់: យោងតាថមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១និង៤៥ នាទីរសៀល គ្រោះថ្នាក់ធម្មជាតិដោយខ្យល់កន្រ្តាក់ខ្លាំងលាយឡំនឹងភ្លៀងផង ស្ថិតនៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ បណ្តាលឲ្យរបើកដំបូលប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល និងផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនិងសម្ភារ:មួយចំនួនទៀត ។

លោកវរសេនីយឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះនិងទំហំ នៃការខូចខាតពីខ្យល់កន្ត្រាក់រួមមាន៖ ១.របើកដំបូលប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល ទាំងស្រុង ដែលមានបណ្តោយ ៨ម៉ែត្រ គុណនឹង៥ម៉ែត្រ និងខូចខាតឯកសារ និងសម្ភារ:មួយចំនួន ។ ២.ឈ្មោះ អេង អឿន ភេទប្រុស អាយុ ៦៥ រស់នៅភូមិ កំពែងឃុំ ព្រងិល ខូចខាត របើកដំបូលផ្ទះ ដែលមានទំហំ ទទឹង៨ ម៉ែត្រ គុណនិងបណ្តោយ ៩ ម៉ែត្រ ប្រកស័ង្កសីទាំងស្រុង និងសំយាបស័ង្កសីជុំវិញផ្ទះផងដែរ ។ ៣. ឈ្មោះ ឈីន ថី ភេទប្រុស អាយុ ៤០ ឆ្នាំ របស់នៅភូមិ កំពែង ឃុំកំពែង ខូចខាត របើកដំបូលផ្ទះទំហំ ៦ម៉ែត្រ គុណ និង ៧ ម៉ែត្រ ប្រកស័ង្កសីអស់ចំនួន០៦ សន្លឹក ៕

មតិយោបល់