ព័ត៌មានជាតិ

បញ្ជូន​ជនសង្ស័យ​​១៣​នាក់​​ ពាក់ព័ន្ធ​គ្រឿង​ញៀនទៅតុលាការ

បន្ទាយមានជ័យ: ជនសង្ស័យទាំង១៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៦នេះ ។

អាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យចំនួន១៣នាក់ លួចជក់និងលក់គ្រឿងញៀន ត្រូវកម្លាំងអាវុធហត្ថ ចុះបង្ក្រាបបានជាបន្តបន្ទាប់ នៅកន្លែងផ្សេងពីគ្នា នៅវេលាម៉ោង៩យប់ ថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ នៅចំណុចជិតរង្វង់មូលស្រីគ្រប់ល័ក្ខ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើតាមលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលលើការងារបទល្មើសគ្រឿងញៀន បានឲ្យដឹងថា កម្លាំងអាវុធហត្ថ ចុះបង្ក្រាបមុនដំបូង នៅចំណុចក្នុងភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យ បានម្នាក់មានឈ្មោះ វ៉េត កក្កដា អាយុ១៤ឆ្នាំ រស់ក្នុងភូមិកើតហេតុ បន្ទាប់មកទៀត នៅវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារ សន្តិភាពក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ទី១.មានឈ្មោះ ធុល រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ ២.មានឈ្មោះ លេខ ស្រីម៉េង ភេទស្រី អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់គ្រឿងញៀន) ។

លោក បានបញ្ជាក់ទៀតថា ដោយមានការចង្អុលបង្ហាញពី ជនសង្ស័យ ឈ្មោះវ៉េត កក្កដា រួចមកកម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន ស្រុកមង្គលបូរី ឈានទៅដល់ឃាត់ខ្លួន ជនសង្ស័យបាន៣នាក់ ទៀតនៅវេលាម៉ោង២ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង៣ មានឈ្មោះ១.ណយ យូណាន់ ភេទប្រុស អាយុ១៩ឆ្នាំ ២.ឈ្មោះ ណយ រីណូ ភេទប្រុស អាយុ២១ឆ្នាំ ៣.ឈ្មោះរុណ ចំណាប់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ទាំង៣នាក់(ចែកចាយគ្រឿងញៀន) ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា តាមសារភាពជនសង្ស័យឈ្មោះ វ៉េត កក្កដា បន្តទៀត នោះកម្លាំងអាវុធហត្ថឃាត់ខ្លួន ជនសង្ស័យបាន៤នាក់បន្តទៀត នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំង៤នាក់ នោះមានឈ្មោះ១. រួម ចាន់ជីវ័ន្ត ភេទប្រុសអាយុ១៩ឆ្នាំ ២. ឈ្មោះឆ្លែម សុវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ ឈឿន សាវុធ ភេទប្រុស អាយុ២០ឆ្នាំ ៤.ឈ្មោះហុក ផ្លយ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ អ្នកទាំង៤នាក់នេះ មានអ្នកជក់និងអ្នកលក់ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា តាមការចង្អុលបង្ហាញរបស់ឈ្មោះ រួម ចាន់ជីវ័ន្ត កម្លាំងអាវុធហត្ថបានចុះឃាត់ខ្លួន ជនសង្ស័យបាន៣នាក់ បន្តទៀត នៅវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិប្រឡាយលួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យមានឈ្មោះ១.ឡាច ឡូញ ភេទប្រុស អាយុ៤១ឆ្នាំ ២.ឈ្មោះឈុន ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ ៣. ឈ្មោះចាន់ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង៣នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយសុទ្ធតែជាអ្នកលក់គ្រឿងញៀនទាំងអស់។

ជនសង្ស័យទាំង១៣នាក់នោះ កម្លាំងអាវុធហត្ថបានធ្វើការ ដកហូតវត្ថុតាងរួមមាន ថ្នាំមេតំហ្វេតាមីនម៉ាទឹកកកចំនួន៥កូនថង់តូច ស្មើ និងទម្ងន់២.៤៧ក្រាម ទូរស័ព្ទដៃ១៦គ្រឿង និងសម្ភារ:ជក់មួយចំនួនធំទៀតផង។ លុះនៅព្រឹកថ្ងៃទី១៦ នេះកម្លាំងអាវុធហត្ថបានកសាងសំណុំរឿងជនសង្ស័យទាំង១៣នាក់នេះ ទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ៕

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%bd%e1%9e%89%e1%9e%8a%e1%9e%bc%e1%9e%9a%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9f%a1%e1%9f%a3-1

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%bd%e1%9e%89%e1%9e%8a%e1%9e%bc%e1%9e%9a%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9f%a1%e1%9f%a3-2

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%bd%e1%9e%89%e1%9e%8a%e1%9e%bc%e1%9e%9a%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9f%a1%e1%9f%a3-3

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%bd%e1%9e%89%e1%9e%8a%e1%9e%bc%e1%9e%9a%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9f%a1%e1%9f%a3-4

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%bd%e1%9e%89%e1%9e%8a%e1%9e%bc%e1%9e%9a%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9f%a1%e1%9f%a3-5

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%bd%e1%9e%89%e1%9e%8a%e1%9e%bc%e1%9e%9a%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9f%a1%e1%9f%a3-6

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%bd%e1%9e%89%e1%9e%8a%e1%9e%bc%e1%9e%9a%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9f%a1%e1%9f%a3-7

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%bd%e1%9e%89%e1%9e%8a%e1%9e%bc%e1%9e%9a%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9f%a1%e1%9f%a3-8

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%bd%e1%9e%89%e1%9e%8a%e1%9e%bc%e1%9e%9a%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9f%a1%e1%9f%a3-9

មតិយោបល់