បរទេស៖The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែបម្រើវ័យក្មេងហូឡង់ De Jong នឹងសម្រេចចិត្តចុងក្រោយមួយសម្រាប់អនាគតរបស់ខ្លួនជាមួយនឹងក្លឹប Barcelona ទោះបីជាមានព័ត៌មានអំពីការចាកចេញទៅBayern Munich ក្តី។
កីឡាករ Frenkie de Jong បានបញ្ជាក់ហើយថាគាត់នៅតែរីករាយជាមួយនឹងក្លឹប Barcelona ទោះបីជាកន្លងមកទំរង់លេងហាក់ដូចជាមិនសូវល្អប្រសើរដូចការរំពឹងទុកក្តីហើយអះអាងថាលោកនឹងបន្តកុងត្រាថ្មីដែលមានរយៈពេលរហូតទៅដល់៦ឆ្នាំទៀតជាមួយនឹងក្លឹប។
គួរឲ្យដឹងដែរថា De Jong បានផ្ទេរមកចូលរួមជាមួយនឹង Barcelona ពីក្លឹប Ajax កាលពីឆ្នាំ២០១៩ប៉ុន្តែមិនអាចជួយឲ្យក្លឹបអាចរកពាន់សំខាន់ៗណាមួយឡើយអស់រយៈពេល៣រដូវកាលមកនេះ៕




មតិយោបល់