ភ្នំពេញៈ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើល តាមបណ្ដាញសង្គម Facebook ដោយបុរសម្នាក់ បានចាប់ស្ត្រីពោះធំចំនួន៤ខែ ចងនិងទ្វារផ្ទះខ្លួន។
មកទល់ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ បុរសខាងលើ បានចូលខ្លួនមកដោះស្រាយហើយ តាមពាក្យបណ្តឹងស្រ្តីជាជនរងគ្រោះ ដែលបានដាក់ប្តឹងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើ មិនទាន់ដឹងថា អ្នកណាខុសអ្នកណាត្រូវនោះទេ ដោយសមត្ថកិច្ចជំនាញ កំពុងសាកសួរបន្ត៕
មតិយោបល់