ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ អ៊ុន ចាន់ធួក និងបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ករណីប្រមូលម្តុំកម្មករ និងពលរដ្ឋផឹកស៊ី

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជូនលោក អ៊ុន ចាន់ធួក និងបុរស២នាក់ទៀត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

ករណីខាងលើនេះ កាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ 58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងអន្តរាគមន៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

ជនសង្ស័យទី១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈ អនុប្រធានសេនាធិការនៃ អគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្កិ ឧត្តមសេនីយ៍ទោ ។ ២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក ។ ៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក ។
៤-មនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ ពេលសមត្ថកិច្ចទៅដល់ ។

ជនខាងលើនេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន(អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន ៕

មតិយោបល់