ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន២នាក់ ជាមុខសញ្ញាធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋ

ភ្នំពេញ: នៅវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិកច្ចចុះល្បាតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន២នាក់ ជាមុខសញ្ញាតែងតែធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ។

ករណីខាងលើនេះ កម្លាំងសមត្ថកកិច្ច ប្រមូលបានវត្ថុតាងពីជនសង្ស័យមួយចំនួនដូចជា៖ ឧបករណ៍ឆ្កឹះសោផ្ទះ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីររូបនេះសមត្ថកិច្ចបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់