ព័ត៌មានជាតិ

ផ្អើលយប់មិញ! រថយន្តស៊េរីទំនើប ស្លាកលេខមិនប្រក្រតី បុកគេហើយបើករត់ ផ្ទុះអាវុធ២គ្រាប់ ទើបសមត្ថកិច្ចកាក់ជាប់ នៅខណ្ឌ៧មករា

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្ត ក្នុងស្ថានភាពស្រវឹងបោះពួយយ៉ាងលឿន ទៅបុកម៉ូតូ ហើយព្យាយាមបើករត់ ក៏បុករថយន្តកាម៉ារីបាឡែនមួយគ្រឿងទៀត ដោយរថយន្តនៅតែបន្តដំណើរ មិនព្រមឈប់ ត្រូវសមត្ថកិច្ច ផ្ទុះអាវុធចំនួន ២គ្រាប់ បែកកង់ទៅមុខលែងរួច។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ក្រោយកើតហេតុរថយន្តបង្ក និងម្ចាស់រថយន្ត ត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់