ភ្នំពេញៈ ក្រុមជនជាតិចិនចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ចាប់ខ្លួនបានហើយ ក្រោយពីបាននាំគ្នាធ្វើសកម្មភាពវាយទៅ លើបុរសជនជាតិចិនដូចគ្នាម្នាក់បណ្តាលឲ្យបែកក្បាលហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងផ្ទះសំណាក់ លី ឡាង ហើយនាំរត់គេចខ្លួនបាត់ អស់គ្មានសល់ពីកន្លែងកើតហេតុនោះ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅផ្ទះសំណាក់ ហួសៀ ពាណិជ្ជកម្ម (អតីតផ្ឡះសំណាក់លី ឡាង )ដែលមានទីតាំង នៅតាមពន្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញនិងចាប់ខ្លួនបាននាល្ងាចថ្ងៃដដែល។
តាមប្រភពព័ត៌មានពីនគរបាលខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមាន១-ឈ្មោះ ហ៊ូវ ប៉េងចៅ ជនជាតិចិន អាយុ ២៩ឆ្នាំ មុខរបរម្ចាស់ហាងបាយមួយកន្លែង មានទីលំនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន និង ទី២-ឈ្មោះ យ៉ាវ ពីងពីង ជនជាតិចិន អាយុ ៤១ឆ្នាំ មានទីលំនៅឯក្រុងព្រះសីហនុ ខេត្តកំពុងសោម។ការចាប់ឃាត់ខ្លួនក្រុមជនដៃដល់ជាជនជាតិចិនទាំង ២នាក់ខាងលើនេះដែរ គឺបានធ្វើឡើងក្រោយពីពួកគេបាននាំគ្នាទៅទារលុយពីបុរសជាជនរងគ្រោះដែលបានជំពាក់ ហើយមិនមានលុយអោយក៏បង្កជាជម្លោះ និង ឈានទៅដល់ការប្រើហិង្សាដោយប្រើកៅអីវាយលើក្បាលបុរសជនរងគ្រោះបែកក្បាលរងរបួសយ៉ាងធ្ងន់ធ្ងររួចហើយនាំគ្នារត់គេចខ្លួន បាត់អស់នោះ។
ក្រោយពេលដែលកម្លាំងមានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនក្រុមជនដៃដល់ជាជនជាតិចិនទាំង ២នាក់រួចហើយ ក៏បានបញ្ជូនមកកាន់អធិការដ្ឋាន
នគរបាលខណ្ឌចំការមន ដើម្បីកសាងសំណំរឿងបញ្ជូនទៅកាន់តុលារការចាត់ការទៅតាមច្បាប់ជាបន្តទៅទៀត៕
មតិយោបល់