ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជិះអមជូនបុរសម្នាក់ដឹកប្រពន្ធទៅមន្ទីរពេទ្យ ដើម្បីសម្រាលកូន នៅយប់ថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤៥នាទីយប់ ដោយបានឃើញបុរសម្នាក់ កំពុងដឹកប្រពន្ធតាមម៉ូតូ ដើម្បីរកមន្ទីរពេទ្យសម្រាប់ប្រពន្ធសម្រាលកូន ស្របពេលដែលកម្លាំងពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ( S.D.U) កំពុងតែល្បាត ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ បានឃើញដោយក្តីអាណិត និងបារម្ភខ្លាចប្រពន្ធបងប្រុស សម្រាលកូននៅតាមផ្លូវ កម្លាំងក៏បានជិះអមដំណើរជូនគាត់ទៅដល់មន្ទីរពេទ្យអង្គដួងដោយសុវត្ថិភាព ៕





មតិយោបល់