ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បុកម៉ូតូចំពីមុខពេញពេញទំហឹង ស្លាប់ម្នាក់ និងរបួសធ្ងន់ ០២នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង១១ និង១០ នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ មានករណីរថយន្តមួយគ្រឿង បើកបុកម៉ូតូចំពីមុខពេញពេញទំហឹង បណ្ដាលឲ្យយុវជនវ័យក្មេងម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ នៅចំណុចផ្លូវជាតិលេខ៣ មុខតន្រ្តីបុប្ជាជាយក្រុងថ្មី ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធ៍សែនជយ័ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក កូរេ មួយតោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL 9651 ក្រោយពេលកើតហេតុ តៃកុងរថយន្ត រត់គេចខ្លួនបាត់ ។ រីឯម៉ូតូក្រុមជនរងគ្រោះ ម៉ាក Zoomer X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FW 4946 ។

ជនជនរងគ្រោះ ឈ្មោះ សាន សុថាត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ (ស្លាប់) នៅកន្លែង និងជនរងគ្រោះ ពីរនាក់ទៀត មិនស្គាល់ អត្តសញ្ញាណ ត្រូវបញ្ជូនទៅពេទ្យលោកសង្ឈ (របួសធ្ងន់) ។

តាមសាក្សីឃើញនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានបើកបរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ពេលមកដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះ ក្នុងទិសដៅបញ្ជ្រាស់គ្នាពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់ ភ្លាមៗតែម្តង។

ក្រោយកើតហេតុរថយន្តបង្ក និងម៉ូតូ ត្រូវបាននគរបាលជំនាញចរាចរណ៍រាជធានីភ្នំពេញ យកទៅរក្សារទុក ចំណែកសាកសព ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់