ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ដែលបានក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយល្មើសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ពីបទ រារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធនូវយានយន្តសំគាល់ប្រើប្រាស់ដោយនគរបាល។
សូមបញ្ជាក់ថា បុរសម្នាក់ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកនេះ កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វា បានធ្វើការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តមួយគ្រឿង បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃើញបុរសរូបនេះ បើករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វា ស្របពេលដែលរដ្ឋាភិបាល កំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕
មតិយោបល់