ព័ត៌មានជាតិ

ករណីឃាតកម្ម ដឹកសពមកទម្លាក់ចោល នៅក្បែរចិញ្ចើមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល

កោះកុង: នៅវេលាម៉ោង ០៧ និង ០០នាទីព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ មានករណីប្រទះឃើញ សាកសពស្រ្តីម្នាក់ មិនស្គាល់អត្តសញ្ញាណ មានសភាពហើមស្អុយរលួយ​​ ស្ថិតត្រង់ចំណុចចម្ការស្វាយ​ ក្បែរចិញ្ចើមផ្លូវ សាយភូថង នៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចចុះទៅត្រួតពិនិត្យ។

ក្រោយពីទទួលបានដំណឹងភ្លាម ក្រុមកម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយ ក្រុមគ្រូទេព្យជំនាញមណ្ឌលសុខភាពអណ្ដូងទឹក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើកោសល្យវិច័យសព ត្រួតពិនិត្យបញ្ជាក់ថា៖ សាកសពមានស្នាមធ្លាយ ត្រង់ចុងដង្ហើម ស្លៀកតែលីអូ ពណ៌ខ្មៅ អត់ពាក់អាវ មានអាវក្នុងពណ៌ខ្មៅ ប្រលាក់ឈាម លើចិញ្ចើមថ្នល់ ក្បែរសាកសព បន្ទាប់ពីធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានសន្និដ្ឋាន ថាសពត្រូវបានគេស្លាប់រួចដឹកមកទម្លាក់ចោល​ ស្ថានភាពសាកសពស្លាប់ប្រហែល ៥ ទៅ ៦ ថ្ងៃ។

បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកជនល្មើស មកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់