ព័ត៌មានជាតិ

ម្ចាស់គណនីហ្វេសបបុក ឈ្មោះ “Kanha Kim” ដែលបានបង្ហោះរូបភាព ផឹកស៊ីមានគ្នាច្រើន ត្រូវនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ ៣៦ឆ្នាំ ទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់គណនីហ្វេសបបុក ឈ្មោះ “Kanha Kim” ដែលបានបង្ហោះរូបភាព ផឹកស៊ី ដែលមានគ្នាច្រើន ជាច្រើនសន្លឹកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ ភ្ជាប់នឹងខ្លឹមសារថា ៖ “អញផុសទៀតចាំមើលមីអាយះណាវារម៉ាស់កណ្តួយទៀត អញជួបគឺជួប ជូនចំពោះពួកពូកែផ្តល់ព័ត៌មានពេលមិនជួបមិនផ្តល់ផងពេលជួបដឹងភ្លាម” និងមានអ្នកចែករំលែករូបភាព ជាច្រើន បន្ទាប់មកសាម៉ីខ្លួនបាន មកសារភាព និងធ្វើការសុំទោសនៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ (ការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា ) ដើម្បីប្រាប់អំពីមូលហេតុដែលខ្លួនបានប្រព្រឹត្ត ។ ក្រោយពីបានសាកសួរបានឲ្យដឹងថា ៖ រូបភាពដែលបានបង្ហោះនោះ ជារូបភាពចាស់តាំងពី ខែធ្នូ ឆ្នាំ២០២០ ម្លេះដោយមានទំនាស់ជាមួយបងប្អូនអ្នកជិតខាងទើបយក រូបនោះមកផុស សារជាថ្មី ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង មិនគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ។តាមការស្រាវរបស់ការិយាល័យជំនាញរកឃើញថា រូបភាពដែលបានបង្ហោះនោះ ជារូបភាពដែលបានបង្ហោះក្នុង ខែធ្នូ ឆ្នាំ២០២០ ពិតប្រាកដមែន ។
ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ឲ្យកម្លាំងជំនាញ ធ្វើកិច្ចសន្យាអប់រំ ឲ្យបញ្ឈប់ការបង្ហោះរូបភាពតទៅទៀត និងធ្វើការគ្រប់គ្រងតាមដានបន្តទៅទៀត ៕

មតិយោបល់